공지사항    |     채용정보    |     서로소식    |     포토갤러리    |     보도자료    |     외부소식
알림마당
외부소식

피해자 식별지표 등 번역 (캄보디아)

페이지 정보

profile_image
작성자 seolo
댓글 0건 조회 60회 작성일 24-08-23 16:52

본문

피해자 식별지표 등 번역 (캄보디아)

 

សូចនាករសម្រាប់កំណត់អត្តសញ្ញាណជនរងគ្រោះ និងការការពារ (តទៅនេះហៅថា សូចនាករកំណត់អត្តសញ្ញាណជនរងគ្រោះ)

1. លក្ខណៈនៃការអនុវត្តទូទៅ

.លិបិក្រមកំណត់អត្តសញ្ញាណជនរងគ្រោះ គឺជាសន្ទស្សន៍ទូទៅដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ដំណើរការស្វែងរក និងការស៊ើបអង្កេតយ៉ាងរហ័ស និងត្រឹមត្រូវនៃជនរងគ្រោះដោយការជួញដូរមនុស្ស(តទៅនេះហៅថា "ជនរងគ្រោះ") និងប្រសិនបើមន្ត្រីសាធារណៈ ជាដើម ត្រូវបានគេសង្ស័យថាជាជនរងគ្រោះ ឬត្រូវបានគេរាយការណ៍ថាជាជនរងគ្រោះនៃការជួញដូរមនុស្សដោយអនុលោមតាមមាត្រា13 កថាខណ្ឌទី1 អ្នកត្រូវតែប្រើតារាងត្រួតពិនិត្យ'ទង្វើ' 'មធ្យោបាយ' និង'គោលបំណង' នៃសូចនាករខាងក្រោមដើម្បីពិនិត្យមើលថាតើអ្នកជាជនរងគ្រោះ ឬទេ។

. អនុលោមតាមមាត្រា13 កថាខណ្ឌទី1 ប្រធានស្ថាប័នពាក់ព័ន្ធ គឺត្រូវពិចារណាលើចំណុចពិសេសៗដូចជាសញ្ជាតិ ភេទ អាយុ លក្ខណៈការងារ។ល។ របស់បុគ្គលដែលបានទទួលផលប៉ះពាល់ពីការជួញដូរមនុស្ស។ល។(តទៅនេះហៅថា "ជនដែលអាចរងគ្រោះ") និងអាចប្រើប្រាស់បានដោយបន្ថែម ឬកែប្រែអត្ថន័យប្រការនៃសូចនាករដោយផ្អែកលើស្ថានភាពជនរងគ្រោះ។

.​ អនុលោមតាមបទប្បញ្ញត្តិនៃផ្នែកចុងក្រោយនៃមាត្រា2 កថាខណ្ឌទី1 កុមារ ក្មេងជំទង់ ឬជនពិការអាចត្រូវបានចាត់ទុកថាជាជនរងគ្រោះ ទោះបីជាពួកគេមិនស្ថិតនៅក្រោមប្រការ 'មធ្យោបាយ'ក្នុងចំណោមសូចនាករខាងក្រោមក៏ដោយ។

. ទោះបីជាជនដែលអាចរងគ្រោះយល់ព្រមជាមុនចំពោះចំណុចនីមួយៗនៃ 'ទង្វើ' 'មធ្យោបាយ' និង'គោលបំណង'ក៏ដោយ គឺមិនប៉ះពាល់ដល់ការបញ្ជាក់ភាពជាជនរងគ្រោះនោះទេ។

 

2. ប្រការត្រួតពិនិត្យលម្អិតសម្រាប់សូចនាករកំណត់អត្តសញ្ញាណជនរងគ្រោះ

.​ ប្រការដែលកំណត់អំពី 'ទង្វើ' ដូចជាការជួញដូរមនុស្សមានដូចខាងក្រោម។

ប្រការ

ចំណុចសំខាន់

អ្នកបានទទួលព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួន ឬគ្រួសារ ឬតាមរយៈការផ្សាយពាណិជ្ជកម្មការងារ (ក្រដាសផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ អ៊ីនធឺណែត សេវាបណ្តាញសង្គម។ល។) ហើយអ្នកបានជួបជាមួយអ្នកជ្រើសរើសបុគ្គលិក ដោយអ្នកបានសន្យាថានឹងបង់ថ្លៃសេវា (ថ្លៃឈ្មួញកណ្តាល ឬប្រាក់ធានាធ្វើដំណើរ។ល។)ទៅកាន់ពួកគេ​។

ការជ្រើសរើស

អ្នកបានចាកចេញពីកន្លែងរស់នៅ ឬផ្លាស់ទៅអាសយដ្ឋានថ្មី ឬបានផ្លាស់ប្ដូរទៅប្រទេសមួយផ្សេងទៀត និងធ្វើដំណើរទៅជាមួយអ្នកជ្រើសរើសបុគ្គលិក ឬអ្នកដែលជូនដំណើរទៅកាន់ទីតាំងគោលដៅដោយគ្មានការយល់ព្រមជាមុនពីអ្នក។

ការដឹកជញ្ចូន

មុននឹងទៅដល់ទីតាំងគោលដៅចុងក្រោយ អ្នកត្រូវនៅកន្លែងណាមួយដោយត្រូវបានហាមឃាតមិនអោយចេញចូលនៅក្នុងរយៈពេលជាក់លាក់ណាមួយ។

ការលាក់បំពួន

អ្នកត្រូវបានប្រគល់ទៅអោយជនទី3 តាមរយៈអ្នកជ្រើសរើសបុគ្គលិក ឬអ្នកដែលជូនដំណើរអ្នក។

ការផ្ទេរ

 

 

첨부파일